សួស្តីលោកអ្នក ការណែនាំនេះនឹងជួយអ្នករូតទូរសព្ទSamsung Galaxy Note 3 SM-N900 ឬ SM-N9005ដែលដំណើរការដោយ កម្មវិធីអេនដ្រយ Lollipop 5.0 ។ វិធីនេះងាយស្រួលបំផុតដែលមិនមានភាពស្មុគស្មាញឡើយ ។
មុនពេលធ្វើ សូមធ្វើការកូពីរក្សាទុកនូវលេខទូរសព្ទ រូបថត និងឯកសារផ្សេងៗដើម្បីជៀសវាងការបាត់បង់ប្រសិនបើលោកអ្នកធ្វើមិនបានជោគជ័យ ។ មួយវិញទៀត ទូរសព្ទរបស់អ្នកត្រូវមានថ្មតិចបំផុត80%ដែរ ។
ជំហានក្នុងការរូត៖
១. ដំបូងត្រូវទាញយកកញ្ចប់ឯកសារសំរាប់រូត Samsung Galaxy Note 3 SM-900 ឬ SM-N9005 ពីតំណរដែលផ្តល់ឲ្យដូចខាងក្រោម
២. បន្ទាប់ពីទាញយកបានហើយ ពន្លាឯកសារដែលគេហៅថាextractឲ្យឃើញឯកសារfilesដូចរូបបង្ហាញខាងក្រោម
៣. ឥឡូវ ត្រូវបើក "USB debugging mode" ក្នុងទូរសព្ទ ដោយចូលSettings -> Developer Options -> USB Debugging ។ ម្យ៉ាងទៀតបើមិនអាចបើកបានសូមមើលការណែនាំក្នុងការបើកUSB Debugging ។
៤. បន្ទាប់ពីរួចរាល់ការបើក "USB debugging mode" សូមធ្វើឲ្យទូរសព្ទស្ថិតក្នុងសភាព "Download Mode" ដោយបិទទូរសព្ទ បន្ទាប់មកចុចឲ្យជាប់រួមគ្នានូវប៊ូតុង " Volume Down(បន្ថយសំលេង) + Home +Power " ក្នុងពេលតែមួយ មួយសន្ទុះរហូតដល់មានរូបដូចខាងក្រោមលោតលើអេក្រង់ សឹមប្រលែងដៃ ។
ឥឡូវសូមចុចប៊ូតុងតំឡើងសំលេងដើម្បីបញ្ជាក់ថាយើងចង់ចូល Download Mode ។ រូបខាងក្រោមបង្ហាញអ្នកថាអ្នកបានដល់Download Modeហើយ ។
៥. ឥឡូវ បើក Odinដែលបានទាញ ជាមួយសិទ្ទិជាAdmin ហើយភ្ជាប់ Galaxy Note 3 SM-N900 ឬ SM-N9005 ទៅកុំព្យូទ័រដោយខ្សែUSB ។ សារ "Added" លោតមកបានន័យថាការភ្ជាប់បានសំរេច ។
ឥឡូវ សូមចុច ប៊ូតុង "PDA" ឬ "Ap" នៅក្នុង Odin ហើយរើសឯកសារ ".tar.md5"ដែលបានពន្លា(extract)ដែលបានទាញយកខាងលើនៅក្នុងកុំព្យូទ័រ ។
ចំណាំ៖ នៅក្នុងOdin សូមឲ្យប្រាកដថាអ្នកធីកយកតែ“Auto Reboot” និង “F. Reset Time” តែប៉ុណ្ណោះ ។ កុំធីកយកអ្វីផ្សេងទៀត ។
៦. ចុងបញ្ចប់ ចុច ប៊ូតុង "Start" ក្នុងOdin រួចរង់ចាំដំណើរការរូតបញ្ចប់ ។ នៅពេលNote របស់អ្នករួចរាល់ វានឹងបិទនិងបើកវិញដោយខ្លួនវា ហើយវានឹងមានសិទ្ធិជាស៊ូបភើយូសើSuperuser ។
យើងនឹងដឹងថាតើដំណើរការជោគជ័យរឺទេ ជាមួយសារ "Pass" ។ ប្រសិនជោគជ័យវានឹងបង្ហាញសារថា "Pass" នៅក្នុង Odin ។



No comments:
Post a Comment