Games

Friday, July 31, 2015

របៀបមើលថាកុំព្យូទ័ររបស់អ្នកអាចដាក់Windows 10បានរឺទេ - How to check specification of your computer to meet prerequisite requirements of Windows 10

តំរូវការខាងប្រព័ន្ធសំរាប់ដំឡើងWindows 10មានដូចជា៖

- Latest OS:
កុំព្យូទ័ររបស់អ្នកត្រូវតែមានប្រភេទWindows ចុងក្រោយបំផុតមានដូចជា៖អាចជា Windows 7 SP1 ឬក៏ Windows 8.1 Update.
- Processor:
1 gigahertz (GHz) or faster processor or SoC
- RAM:
1 gigabyte (GB) for 32-bit or 2 GB for 64-bit
- Hard disk space:
16 GB for 32-bit OS 20 GB for 64-bit OS
- Graphics Card:
DirectX 9 or later with WDDM 1.0 driver
- Display:
800x600      ។

ដើម្បីមើល៖

  • Latest OS:

ត្រូវចុចRight-ClickលើMy Computer ហើយចុចលើProperties

មើលត្រង់Windows edition



  • Processor:

-         បើWindows 7ត្រូវចុច Mouseឆ្វេងលើStart > All Programs > Accessories > Run

-         បើWindows 8ត្រូវចុចWindows Key>វាយrun >ចុចEnter Key
បន្ទាប់មក វាយអក្សរ dxdiag ក្នុងប្រអប់Run > ចុចMouseឆ្វេងលើOK



ចង់ដឹង32-bit ឬក៏64-bitមើលត្រង់ Operating Systemហើយរកលេខ 32 ឬក៏ 64


មើលត្រង់Processor



  • RAM:

មើលត្រង់Memory


2048MB RAM = 2GB

  • Hard Disk Space:

បើកMY Computer > មើលត្រង់Local Disk (C:)


បានន័យថាសល់29.2GBទៀតក្នុងDrive C

  • Graphics Card:

មើលត្រង់DirectX Version



ចុចលើTab Display



មើលត្រង់Driver Model



  • Display:

មើលត្រង់Current Display Mode



ក្នុងរូបនេះ Display: 1366 x 768 ធំជាងតំរូវការ 800 x 600

តាមរយៈរូបខាងលើជាច្រើន ឃើញថាតំរូវការប្រព័ន្ធធំជាងតំរូវការអប្បបរមា ប្រសិនបើកុំព្យូទ័រនឹងតំឡើងWindows 10 32-bit ។ហើយបើចង់ដាក់ Windows 10 64-bit ក៏នៅតែដាក់បានគ្រាន់តែតំរូវការផ្នែកRAMស្ថិតនៅក្នុងតំរូវការអប្បបរមាព្រោះតំរូវការអប្បបរមា2GB ហើយក្នុងរូបនេះRAMមាន2GBដែរ ក្រៅពីRAMតំរូវការប្រព័ន្ធធំជាងតំរូវការអប្បបរមា។
បញ្ជាក់៖ កុំព្យូទ័រខ្លះត្រូវនឹងតំរូវការខាងប្រព័ន្ធក៏នៅតែមិនអាចដំឡើងបាន
ដោយសារបញ្ហាខ្លះ ប៉ុន្តែភាគតិចណាស់ដែលកុំព្យូទ័រត្រូវនឹងតំរូវការខាងប្រព័ន្ធ
មិនអាចដំឡើងបាននោះ ។
បើមានបញ្ហាអាចទុកជាយោបល់(comments)ខាងក្រោម ។


Sunday, July 26, 2015

របៀបទាញយកវីដេអូពីយូទ្យូបដាក់ទូរសព្ទជាមួយអក្សរ២តួ - How to download Video from Youtube to Mobile Phone with 2 characters only

 

ការទាញយកវីដេអូមានច្រើនវិធីទៅតាមប្រភេទវីដេអូ។ ក្នុងអត្ថបទនេះខ្ញុំសូមបង្ហាញវិធីមួយដែលមិនចាំបាច់ដំឡើងកម្មវិធីជំនួយអ្វីទាំងអស់ ហើយងាយស្រួល។ បញ្ជាក់៖ ទំហំរបស់វីដេអូវាអាស្រ័យនឹងរយៈពេលវែងឬខ្លី បើវែងនឹងមានទំហំកាន់តែធំដែលអាចធ្វើឲ្យអ្នកចំណាយលុយក្នុងគណនីទូរសព្ទកាន់តែច្រើន។

របៀបអនុវត្ត៖

1. បើកកម្មវិធីGoogle Chrome


    2. វាយអាសយដ្ឋានរបស់យូទ្យូបm.youtube.com និងចុច Go


3. ចុចលើSearch និង វាយឈ្មោះបទចម្រៀងឬរឿង ហើយចុចGo



4. ចុចលើវីដេអូឲ្យវាដំណើរការ

5. វាយអក្សរssក្នុងអាសយដ្ឋានបទចម្រៀងឬរឿងដែលកំពុងដើរត្រង់ចំនុចនៅពីមុខអក្សរyoutube



6. ចុចGo

7. ចុចលើAdvancedប្រសិនបើមាន


8. ចុចលើPROCEED TO M.SSYOUTUBE.COM (UNSAFE)


9. រើសប្រភេទទំហំវីដេអូ​ដែលមាននៅក្នុងសញ្ញាព្រួញចុះក្រោមដែលនៅជាប់Download ហើយចុចលើDownload







ប្រសិនបើមានសំនួរ សូមទុកជាយោបល់(comment)ខាងក្រោម ។







Wednesday, July 15, 2015

លាក់ឯកសារ និង កម្មវិធី លើទូរសព្ទSamsungឬទូរសព្ទប្រើប្រតិបត្តិការអែនត្រយAndroid - Hide Files & Apps On Android Phone

ការប្រើប្រាស់ស្មាតហ្វូនពិតជាមានលក្ខណៈសំខាន់ខ្លះដែរសំរាប់ជីវិតប្រចាំថ្ងៃ។ អត្ថបទនេះនឹងមានការបង្ហាញការប្រើប្រាស់មួយ។ សំរាប់ទូរសព្ទSamsungដែលមិនទាន់រូតUnroot តែប៉ុណ្ណោះ ក្នុងអត្ថបទនេះនឹងមានបង្ហាញការលាក់App ។ ហើយប្រសិនបើលោកអ្នកចង់បង្ហាញវិញក៏បានដោយគ្មានបញ្ហា ។ ការលាក់Appនេះទាមទារឲ្យមានការតំលើងAppមួយឈ្មោះថាGo Launch z​​ ដែលមានទំហំប្រហែល7Mb
បន្ទាប់ពីតំលើងហើយទូរសព្ទអ្នកនឹងមានការផ្លាស់ប្តូរទិដ្ឋភាពthemeតែអ្នកអាចត្រលប់ទៅរកទិដ្ឋភាពthemeចាស់វិញដោយដកកម្មវិធី Go Launch z​​ចេញជាការស្រេច គ្រាន់តែអាចនឹងមានទិដ្ឋភាពលើអេក្រង់Wall Paper ថ្មីលើអេក្រង់តែប៉ុណ្ណោះ។

ចំណាំ៖ប្រសិនបើលោកអ្នកមិនចេះការដូរទិដ្ឋភាពលើអេក្រង់Wall Paper និងមិនចង់ប្តូរទិដ្ឋភាពលើអេក្រង់Wall Paperថ្មីទេ សូមកុំអនុវត្តណា ។

១. ចូលទូរសព្ទចុចលើApps

២. ចុចលើPlay Store
៣.​ វាយពាក្យgo launcher ex > ចុចលើ Go Launcher - Theme &...
៤. ចុចInstall 
៥. ចុចលើAccept

៦. ចុចលើOpen
៧.​ចុចលើEnjoy

៨.ចុចលើ Go Launcher Z >រួចចុចលើ Always ឬក៏Just once

ប្រសិនបើមានលោតសារមកចុចOK។
៩.ចុចលើApps

១០. ចុចលើប៊ូតុងទូរសព្ទ(ខាងឆ្វេង) > ចុចលើHide App


១១. អូសឲ្យជាប់ ហើយគូរតាមគំនិតរបស់អ្នក(គូសឲ្យដូចគ្នា២ដងដើម្បីកុំឲ្យភ្លេចពេលដែលយើងចង់បង្ហាញAppវិញ) រួចហើយចុច Next និង OK


១២. រើសAppដែលចង់លាក់ > ចុច OK


១៣. ចុចលើHide App


ចំណាំ៖ - ចុចលើសញ្ញា+មានន័យថា អ្នកចង់បន្ថែមApp
                ដែល​ត្រូវលាក់ឬដោះលាក់ចេញ
-      ​​​​​​​ចុលើApp មានន័យថា អ្នកបើកApp នឹងឲ្យដំណើរការ


ប្រសិនចង់បង្ហាញធ្វើដូចគ្នាហើយគ្រាន់តែចុចលើសញ្ញា+ និងដោះធីកចេញជាការស្រេច ។

មានបញ្ហាអាចទុកសំនួរនៅក្នុងប្រអប់យោបល់comment ខាងក្រោម ។








Thursday, July 9, 2015

គន្លឹះយ៉ាងងាយស្រួលដោនឡូតDownload ចម្រៀងពីYoutube ឲ្យចេញជាMP3តែម្តង មិនបាច់ដំឡើងកម្មវិធីអ្វីទាំងអស់ / Download mp3 from youtube



ការស្តាប់ចម្រៀងមានសារៈសំខាន់ណាស់សំរាប់មនុស្សយើងព្រោះការស្តាប់ចម្រៀងអាចជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងធ្វើឲ្យអារម្មណ៍មូលល្អក្នុងការធ្វើអ្វីមួយ។ ចម្រៀងដែលអ្នកស្តាប់អាចជាវីដេអូ ឬក៏ជាសំលេងចម្រៀងដែលគេនិយាយថាចម្រៀងជាអិមភីស្រ៊ីMP3 ចំពោះចម្រៀងជាលក្ខណៈវីដេអូ និងចម្រៀងជាអិមភីស្រ៊ី​ MP3មានអត្ថប្រយោជន៍រៀងៗខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ ថ្ងៃនេះខ្ញុំលើកយកការទាញយកចម្រៀងជាអិមភីស្រ៊ី​MP3ពីវីដេអូចម្រៀងក្នុងយូទ្យូបYoubtubeតាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រក៏បាន។ ខ្ញុំនឹងបង្ហាញការទាញយកតាមរយៈទូរសព្ទដៃ​។
ការបង្ហាញនេះខ្ញុំប្រើទូរសព្ទSamsung

១. បើកទូរសព្ទហើយចុចបើកប្រៅសើBrowser ដូចជា ហ្គូកហ្គលគ្រោមGoogle Chrome ឬក៏សាហ្វារីSafari




២. វាយអក្សរm.youtube.com ហើយចុចប៊ូតុង Go 



៣.​ វាយឈ្មោះបទចម្រៀងដែលចង់ទាញយកDownload





ហើយចុចSearch


៤.​ចុចលើបទចម្រៀងណាមួយដែលចង់ទាញយក
 Download

៥. ហៃឡៃលើអាសយដ្ឋានបទចម្រៀងនឹង



 
ហើយចុចកូភីCopy


៦.​​ លុបអាសយដ្ឋាន m.youtube.com ហើយវាយអក្សរyoutube-mp3.org


ហើយចុចហ្គូGo



៧.​ ហៃឡៃក្នុងប្រអប់


ហើយចុចផេសPasteដើម្បីបានអាសយដ្ឋានរបស់បទចម្រៀងដែលអ្នកចង់ទាញដាក់
ក្នុងប្រអប់ដើម្បីបំលែងទៅជាអិមភីស្រ៊ីMP3


៨. បន្ទាប់ពីបានអាសយដ្ឋានហើយចុចConvert Video



៩.​ចុងបញ្ចប់ចុចDownload


ឥឡូវអ្នករួចរាល់ការទាញយកបទចម្រៀងជាអិមភីស្រ៊ីMP3
បើមានបញ្ហាអ្វីអាចសួរនៅក្នុងខមមិណCommentខាងក្រោម








 

Find Us On Facebook