ការស្តាប់ចម្រៀងមានសារៈសំខាន់ណាស់សំរាប់មនុស្សយើងព្រោះការស្តាប់ចម្រៀងអាចជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ
និងធ្វើឲ្យអារម្មណ៍មូលល្អក្នុងការធ្វើអ្វីមួយ។ ចម្រៀងដែលអ្នកស្តាប់អាចជាវីដេអូ
ឬក៏ជាសំលេងចម្រៀងដែលគេនិយាយថាចម្រៀងជាអិមភីស្រ៊ីMP3 ចំពោះចម្រៀងជាលក្ខណៈវីដេអូ
និងចម្រៀងជាអិមភីស្រ៊ី MP3មានអត្ថប្រយោជន៍រៀងៗខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ ថ្ងៃនេះខ្ញុំលើកយកការទាញយកចម្រៀងជាអិមភីស្រ៊ីMP3ពីវីដេអូចម្រៀងក្នុងយូទ្យូបYoubtubeតាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រក៏បាន។
ខ្ញុំនឹងបង្ហាញការទាញយកតាមរយៈទូរសព្ទដៃ។
ការបង្ហាញនេះខ្ញុំប្រើទូរសព្ទSamsung។
១.
បើកទូរសព្ទហើយចុចបើកប្រៅសើBrowser ដូចជា ហ្គូកហ្គលគ្រោមGoogle Chrome
ឬក៏សាហ្វារីSafari។
២. វាយអក្សរm.youtube.com ហើយចុចប៊ូតុង Go
៣.
វាយឈ្មោះបទចម្រៀងដែលចង់ទាញយកDownload
ហើយចុចSearch
៤.ចុចលើបទចម្រៀងណាមួយដែលចង់ទាញយក
Download
៥. ហៃឡៃលើអាសយដ្ឋានបទចម្រៀងនឹង
ហើយចុចកូភីCopy
៦. លុបអាសយដ្ឋាន m.youtube.com
ហើយវាយអក្សរyoutube-mp3.org
ហើយចុចហ្គូGo
៧. ហៃឡៃក្នុងប្រអប់
ហើយចុចផេសPasteដើម្បីបានអាសយដ្ឋានរបស់បទចម្រៀងដែលអ្នកចង់ទាញដាក់
ក្នុងប្រអប់ដើម្បីបំលែងទៅជាអិមភីស្រ៊ីMP3
៨. បន្ទាប់ពីបានអាសយដ្ឋានហើយចុចConvert Video
៩.ចុងបញ្ចប់ចុចDownload
ឥឡូវអ្នករួចរាល់ការទាញយកបទចម្រៀងជាអិមភីស្រ៊ីMP3។
បើមានបញ្ហាអ្វីអាចសួរនៅក្នុងខមមិណCommentខាងក្រោម ។
No comments:
Post a Comment