Games

Monday, September 28, 2015

វិធី Root Samsung Galaxy Note 3 ដែលដំណើរការដោយ Lollipop 5.0 (SM-N900, SM-N9005)?



សួស្តីលោកអ្នក ការណែនាំនេះនឹងជួយអ្នករូតទូរសព្ទSamsung Galaxy Note 3 SM-N900 ឬ SM-N9005ដែលដំណើរការដោយ កម្មវិធីអេនដ្រយ Lollipop 5.0 ។ វិធីនេះងាយស្រួលបំផុតដែលមិនមានភាពស្មុគស្មាញឡើយ ។

ចំណាំ៖ ការរូតទូរសព្ទនឹងធ្វើឲ្យការធានាពីក្រុមហ៊ុនបាត់បង់ ប៉ុន្តែអ្នកអាចត្រលប់ទៅរកសភាពដើមវិញបានដើម្បីឲ្យមានការធានាវិញ ។ i-maintenance.blogspot.com នឹងមិនទទួលខុសត្រូវការខូចខាតដែលអាចកើតមានដោយសារលទ្ធផលនៃដំណើរការដែលបានផ្តល់ឲ្យដូចខាងក្រោមទេ ។

មុនពេលធ្វើ សូមធ្វើការកូពីរក្សាទុកនូវលេខទូរសព្ទ រូបថត និងឯកសារផ្សេងៗដើម្បីជៀសវាងការបាត់បង់ប្រសិនបើលោកអ្នកធ្វើមិនបានជោគជ័យ ។ មួយវិញទៀត ទូរសព្ទរបស់អ្នកត្រូវមានថ្មតិចបំផុត80%ដែរ ។

ជំហានក្នុងការរូត៖


១. ដំបូងត្រូវទាញយកកញ្ចប់ឯកសារសំរាប់រូត Samsung Galaxy Note 3 SM-900 ឬ SM-N9005 ពីតំណរដែលផ្តល់ឲ្យដូចខាងក្រោម 

២. បន្ទាប់ពីទាញយកបានហើយ ពន្លាឯកសារដែលគេហៅថាextractឲ្យឃើញឯកសារfilesដូចរូបបង្ហាញខាងក្រោម

៣. ឥឡូវ ត្រូវបើក "USB debugging mode" ក្នុងទូរសព្ទ ដោយចូលSettings -> Developer Options -> USB Debugging ។ ម្យ៉ាងទៀតបើមិនអាចបើកបានសូមមើលការណែនាំក្នុងការបើកUSB Debugging ។



៤.​ បន្ទាប់ពីរួចរាល់ការបើក "USB debugging mode"  សូមធ្វើឲ្យទូរសព្ទស្ថិតក្នុងសភាព "Download Mode" ដោយបិទទូរសព្ទ បន្ទាប់មកចុចឲ្យជាប់រួមគ្នានូវប៊ូតុង " Volume Down(បន្ថយសំលេង) + Home +Power " ក្នុងពេលតែមួយ មួយសន្ទុះរហូតដល់មានរូបដូចខាងក្រោមលោតលើអេក្រង់ សឹមប្រលែងដៃ ។

ឥឡូវសូមចុចប៊ូតុងតំឡើងសំលេងដើម្បីបញ្ជាក់ថាយើងចង់ចូល Download Mode ។ រូបខាងក្រោមបង្ហាញអ្នកថាអ្នកបានដល់Download Modeហើយ ។


៥. ឥឡូវ បើក Odinដែលបានទាញ ជាមួយសិទ្ទិជាAdmin ហើយភ្ជាប់ Galaxy Note 3 SM-N900 ឬ SM-N9005 ទៅកុំព្យូទ័រដោយខ្សែUSB ។ សារ "Added" លោតមកបានន័យថាការភ្ជាប់បានសំរេច ។
ឥឡូវ សូមចុច ប៊ូតុង "PDA" ឬ "Ap" នៅក្នុង Odin ហើយរើសឯកសារ ".tar.md5"ដែលបានពន្លា(extract)ដែលបានទាញយកខាងលើនៅក្នុងកុំព្យូទ័រ ។

ចំណាំ៖ នៅក្នុងOdin សូមឲ្យប្រាកដថាអ្នកធីកយកតែAuto Reboot” និង “F. Reset Time” តែប៉ុណ្ណោះ ។ កុំធីកយកអ្វីផ្សេងទៀត ។

៦. ចុងបញ្ចប់ ចុច ប៊ូតុង "Start"​ ក្នុងOdin រួចរង់ចាំដំណើរការរូតបញ្ចប់ ។ នៅពេលNote  របស់អ្នករួចរាល់ វានឹងបិទនិងបើកវិញដោយខ្លួនវា ហើយវានឹងមានសិទ្ធិជាស៊ូបភើយូសើSuperuser ។

យើងនឹងដឹងថាតើដំណើរការជោគជ័យរឺទេ ជាមួយសារ "Pass" ។ ប្រសិនជោគជ័យវានឹងបង្ហាញសារថា "Pass" នៅក្នុង Odin ។

ប្រសិនបើលោកអ្នកជួបបញ្ហាខណៈរូតSamsung Galaxy Note 3 SM-N900 and SM-N9005 ដែលដំណើរការដោយLollipop 5.0 សូមកុំស្ទាក់ស្ទើរ ក្នុងការផ្ញើជាមតិយោបល់ក្នុងប្រអប់ខាងក្រោម សូមកុំបារម្ភ យើងខ្ញុំនឹងជួយលោកអ្នកឲ្យបានលឿនតាមដែលអាច ។






Saturday, September 26, 2015

download / install Microsoft Office 2016

Microsoft Office 2016គឺជំនាន់ចុងក្រោយបន្ទាប់ជំនាន់ Office 2013 ។ Microsoft Office 2016ត្រូវបានចេញឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៥កន្លងទៅនេះ ។


ដើម្បីដោនឡូតយកត្រូវចុចលើដំណរនេះ ដែលមានទំហំ2.25Gbអាចដាក់លើWindows 32bit ឬWindows 64bitដែរតែត្រូវមានutorrentដើម្បីទាញយក ។

សូមមើលវីដេអូដើម្បីដឹងពីរបៀបដំឡើង ។




ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។  



Friday, September 25, 2015

Best CMD Tricks, Tips & Hacks For Windows - 2015

1. ការបង្កើត និង លុប Folderជាមួយ CMD

ការបង្កើត និងលុបFolderតាមរយៈCommand Prompt (cmd) ដែលដំណើរការនៅក្នុងDos Dosគឺជា commandផ្ទាល់របស់ ប្រព័ន្ធប្រតិបត្តិការ Microsoft ។ តាមធម្មតាFolderខ្លះមិនអនុញ្ញាត្តឲ្យយើងលុបបានទេ ។ តែតាមរយៈវិធីនេះការបង្កើត និងលុបFolderគឺអាចប្រព្រិត្តិទៅបានដោយគ្មានបញ្ហា ។

1/ ដំណើរការ cmd ជា administrator (ចុច windows button និង R ហើយវាយcmd ហើយចុចOK)  

2/ 
វាយពាក្យបញ្ជា ជាមួយរូបមន្តនេះ "drive name: " បញ្ជានេះអនុញ្ញាត្តឲ្យអ្នកចូលទៅកាន់ drive ដែលអ្នកចង់បង្កើតFolderចូលទៅក្នុងនឹង។ 
ជាឧទាហរណ៍:
d: ហើយចុច enter  ។

* បើចង់ចូលទៅជ្រៅទៅកាន់Folderដែលនៅក្នុងD driveត្រូវ ចូលទៅកាន់D driveជាមួយរូបមន្តនេះ "drive name: "សិន ហើយត្រូវវាយរូបមន្តនេះមួយទៀត cd "D:\foldername" ។
ជាឧទាហរណ៍:ចូលទៅកាន់Folder Laptop នៅក្នុងD drive ។



3/ វាយពាក្យបញ្ជាដូចខាងក្រោម 
md con\ 
រួចចុច Enter

4/ នោះ folderរបស់អ្នក ត្រូវបានបង្កើត នៅក្នុង drive D:



ការលុប con Folder
អ្នកមិនអាចលុបFolder con ដោយធម្មតាបានទេ ។ ដើម្បីលុបFolderនឹង ត្រូវវាយពាក្យបញ្ជាដូចខាងក្រោមនៅក្នុងcmd
rd con\

2. ការបិទកុំព្យូទ័រជាមួយcmd

អ្នកអាចបិទកុំព្យូទ័រដោយការប្រើcmd ។ វាយពាក្យបញ្ជាដូចខាងក្រោមនៅក្នុងcmd
ការបិទ
shutdown –s

ការបិទ និងបើកឡើងវិញ
shutdown –r

ការលុបចោលនូវបញ្ជាខាងលើណាមួយ
shutdown –a

ការបិទទាំងបង្ខំ
shutdown –s –f
* ទាំងបង្ខំមានន័យថា បើទោះបីកម្មវិធីមួយចំនួននៅកំពុងដំណើរការក៏ដោយ ឬក៏មិនទាន់បានរក្សាទុក(Save)ហើយក៏ដោយ ក៏Windowsនៅតែធ្វើតាមការបញ្ជា

ការបិទ​ដោយ កំណត់ពេល(វិនាទី) និង ទាំងបង្ខំ
shutdown –s –t number –f



ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។  



Tuesday, September 15, 2015

How to recover deleted photos on Android

ការរុករកទិន្នន័យរបស់អេនដ្រយល្អលេខ១សំរាប់Smartphones និង Tablets

The World's 1st Android Data Recovery for Smartphones & Tablets

ដំបូងគេត្រូវបិទWi-FI និងអ៊ីនធឺណេតក្នុងទូរសព្ទរបស់អ្នក ។ មូលហេតុ
ដែលត្រូវធ្វើបែបនេះគឺថានៅពេលទិន្នន័យត្រូវបានលុប មិនថារូបថត បទភ្លេង
ឯកសារ ឬក៏អ្វីផ្សេងទេ គឺវាមិនត្រូវបានលុបពិតប្រាកដទេ ។ លុះត្រាណាមានអ្វី
ផ្សេងត្រូវបានជំនួសជាន់ទៅលើវា ទើបវាត្រូវបាលុបនៅក្នុងអង្គចងចាំនៅក្នុងឧបករណ៍ ។


វិធីសាស្រ្តអនុវត្ត៖

 

ចំណាំ៖ ដំណើរការរុករកឯកសារឡើងវិញនេះអាចដំណើរការបានលុះត្រាតែទូរសព្ទរបស់អ្នករូតRootហើយសិន ។

1. ទាញយកដោយមិនគិតថ្លៃនូវកម្មវិធីDr Fone for Android(តិចជាង50MB)ត្រង់តំណនេះ ដោយWonderhare(មានសំរាប់Mac ឬPC)ដាក់ក្នុងកុំព្យូទ័ររបស់អ្នក ។

2. ដំឡើងកម្មវិធីDr Fone for Android by Wonderhare ហើយបើកKeyដែលបានទាញយកជាមួយDr. Fone ហើយកូពី Email និង Registration codeដាក់ចូល រួច ចុចលើActivate។ បន្ទាប់មកអ្នកនឺងឃើញរូបដូចខាងក្រោម ។

3. ភ្ជាប់ពីទូរសព្ទទៅកុំព្យូទ័រដោយប្រើខែ្សUSB។ អ្នកចាំបាច់ត្រូវបើកUSB debuggingនៅក្នុងទូរសព្ទសំរាប់ដំណើរការងារនេះ។
ប្រសិនបើអ្នកមិនមានជំរើសនេះទេ ត្រូវទៅsetting > About Phone ហើយចុចBuild Number ជាច្រើនដងរហូតមានកំណត់សំគាល់លោតប្រាប់ថាDeveloper Optionsអាចប្រើប្រាស់បាន ។
ត្រលប់ទៅអេក្រង់settings អ្នកនឹងឃើញDeveloper Optionsនៅខាងក្រោមគេ។
អូសរករហូតដល់អ្នកឃើញUSB Debugging ហើយធីកនៅពីមុខវា ។
ប្រសិនបើអ្នកមិនអាចធ្វើបានដូចជំហាននឹង សូមមើលរបៀបបើកទៅតាមប្រភេទទូរសព្ទត្រង់តំណនេះ
អ្នកនឹងឃើញកំណត់សំគាល់នៅលើអេក្រង់Dr. Foneប្រាប់ថាUSB Debuggingកំពុងត្រូវបានបើក ។
សំរាប់ឧបករណ៍ដែលដំណើរការដោយAndroid Lollipop អ្នកនឹងត្រូវតែផ្តល់សិទ្ធិឲ្យកុំព្យូទ័ររុករកដោយការបញ្ជាក់ដែលនឹង
បង្ហាញនៅលើទូរសព្ទ ។


4. នៅពេលDr Fone សំរាប់Android បានភ្ជាប់ការទាក់ទងទៅទូរសព្ទហើយ នោះអ្នកនឹងរើសពី
ប្រភេទផ្សេងៗនៃឯកសារដែលបានលុបដូចខាងក្រោម ។ យើងសំដៅលើតែ
រូបថត ប៉ុន្តែអ្នកធីកយកប្រភេទផ្សេងៗតាមដែលអ្នកត្រូវការ ប្រសិនបើអ្នកបាត់អ្វីផ្សេងទៀត ។

5.ជំហានបន្ទាប់នាំអ្នកទៅស្កេនរកឯកសារដែលបានលុប ឬឯកសារទាំងអស់ ។ អ្នកនឹងចាំបាច់ចុចAccept ដើម្បីទទួលយល់ព្រមRSA key នៅលើទូរសព្ទ(ធីកយកAlways acceptផងដើម្បីឲ្យមានលក្ខណៈងាយស្រួលពេលភ្ជាប់លើក្រោយ)ដើម្បីបង្កើតការភ្ជាប់រវាងឧបករណ៍ទាំងពីរ
សុវត្ថិភាព និងទទួលបានសិទ្ធិជាSuperuserនៅពេលណាមានការសុំសិទ្ធិ ។

6.នៅពេលនោះ Dr. Foneនេះនឹងវិភាគពត៌មានទូរសព្ទរួចបើកដំណើរការវាវិញ ។ប្រសិនបើអ្នកទទួលបានសារលើកុំព្យូទ័រថាទូរសព្ទអ្នកបានភ្ជាប់ម្តងទៀត នោះត្រូវ
កុំខ្វល់ គ្រាន់តែឲ្យDr. Foneធ្វើកិច្ចការវាទៅ ។ប្រសិនមានការបញ្ជាក់សុំអ្វីនៅលើទូរសព្ទដែលសុំដោយDr. Fone នោះអ្នកគួរ
ផ្តល់សិទ្ធិឲ្យទៅ ។

 7. នៅពេលDr. Fone បានបញ្ចប់ការវិភាគពត៌មានទូរសព្ទអ្នកនឹងទទួលបានអេក្រង់
លទ្ធផលបានស្កេនដែលជាកន្លែងដែលអ្នកអាចធីកយកphotos(ឬ ឯកសារផ្សេងដែល
ផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសយកដោយងាយ) ដែលអ្នកចង់រក្សាទុកវិញ
បន្ទាប់មកចុច Recovery ។

ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។  




Monday, September 14, 2015

Ways To Increase IDM Downloading Speed



IDM Internal Download Speed Settings

1. បើកកម្មវិធីIDM សិន។ នៅក្នុងMenu Bar ចុចលើDownloads ។ ចុចលើsub menuត្រង់speed limiter។ បន្ទាប់មកទៀតជ្រើសរើសturn off ដើម្បីឲ្យច្បាស់ថាល្បឿនទាញយកនឹងរត់នៅក្នុងល្បឿនពេញលេញដែលក្រុមហ៊ុនអីនធឺណេតបានផ្តល់ឲ្យ ។


2. ចុចលើDownload ម្តងទៀតត្រង់Menu ។ រួចចុចលើOption។ បន្ទាប់ពីចុចរួចអ្នកនឹងឃើញផ្ទាំងមួលលោតមក។ រួចចុចលើConnection និងរកមើលConnection type/speed។ នៅក្នុងនឹងចូលជ្រើសរើសmedium speed ជាមួយនឹងល្បឿន3G ដើម្បីឲ្យIDM ប្រើប្រាស់ connection bandwidthបន្ថែម។ រួចចុចលើOK។


3. សំរាប់ ល្បឿនIDM អ្នកត្រូវតែប្រាកដថាអត់មានកម្មវិធីណាមួយដូចជាutorrent និង កម្មវិធីសំរាប់បើកអ៊ីនធឺណេតមិនកំពុងតែទាញSpeedពីIDM។ នៅក្នុងជួរនៃការទាញយក អ្នកត្រូវតែកំណត់ចំនួនសកម្មភាពដែលIDMកំពុងតែប្រើឲ្យឋិតនៅត្រឹមតែ1ឬ3ប៉ុណ្ណឹងបានហើយ ។ បន្ទាប់ពីកំណត់រួច អ្នកនឹងមានអារម្មណ៍ថាល្បឿនទាញយកលឿនជាងមុន ។

ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។ 

Thursday, September 10, 2015

Booting Windows in Safe Mode using the msconfig.exe Option

របៀបបើកម៉ាស៊ីនWindows 1០ នៅក្នុងSafe Mode ក្នុងករណីចាំបាច់ណាមួយ:

​1. បើក System Configuration Tool ដោយ វាយ  msconfig នៅក្នុង ប្រអប់Run ហើយចុចOk 
 2. ក្រោមBoot options ចុចធីកSafe boot ហើយចុច Apply និងចុច Ok
ពេលនោះ អ្នកនឹងឃើញផ្ទាំងលោតមក ដែលសួរថាចង់បិទបើកម៉ាស៊ីនឡើងវិញ ភ្លាមនៅក្នុងSafe mode ឬចាំបើកម៉ាស៊ីននៅក្នុងSafe mode ពេលបើកម៉ាស៊ីនលើកក្រោយ ។
 - បើចុចRestart Windowsនឹងបិទបើកម៉ាស៊ីនឡើងវិញ ភ្លាម នៅក្នុងSafe mode។
 - បើចុចExit without restart Windowsនឹងបើកម៉ាស៊ីននៅក្នុងSafe mode ពេលបើកម៉ាស៊ីនលើកក្រោយ ។
3. ចុចrestartដើម្បីបើកម៉ាស៊ីននៅក្នុងSafe mode ភ្លាម។

ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។




 


Saturday, September 5, 2015

Top 2 Best Wifi File Transfer Apps For Android Device

កម្មវិធីផ្ទេរឯកសារឥតខ្សែកំពូល2ល្អបំផុតរវាងឧបករណ៍WiFiទាំងទូរសព្ទ ទាំងកុំព្យូទ័រ

 

1. Xender

Xender គឺជាផ្នែកមួយនៃកម្មវិធីការផ្ទេរឯកសារការល្អបំផុតដែលអាចរកបាននៅលើGoogle Playរបស់ Google ដោយឥតគិតថ្លៃXender ប្រើលក្ខណៈពិសេសប្រព័ន្ធ WiFi ដោយផ្ទាល់នៃឧបករណ៍ Android និងមានល្បឿន 4 ទៅ 6 មេកាបៃក្នុងមួយវិនាទី។ អ្នកគ្រាន់តែត្រូវការបើកដំណើរការកម្មវិធីនៅក្នុងឧបករណ៍ទាំងពីរនិងឧបករណ៍មួយដែលត្រូវបង្កើតនិងតម្រូវការផ្សេងទៀតដើម្បីចូលរួមជាមួយក្រុម។ វាតម្រៀបឯកសារនៅក្នុងប្រភេទផ្សេងគ្នាដូចជារូបភាព, សំលេង, វីដេអូ, កម្មវិធី, ឯកសារ ។ ប្រមាណជា 20 លានដល់ 50 លាននាក់អ្នកប្រើដែលបានដំឡើងកម្មវិធីនេះ។
ចំណាំ៖ 
សំរាប់ការផ្ទេររវាងទូរសព្ទ និងទូរសព្ទ កម្មវិធីនេះ អ្នកត្រូវតែដំឡើងនៅលើទូរសព្ទទាំង2។ 
តែសំរាប់ការផ្ទេររវាងកុំព្យូទ័រ និងទូរសព្ទ កម្មវិធីនេះ អ្នកអាចដំឡើងនៅលើទូរសព្ទតែម្ខាងក៏បាន 
ចុចលើដំណនេះដើម្បីមើលសេចក្តីលំអិតនៃការផ្ទេរពីទូរសព្ទ និងកុំព្យូទ័រ ។
។ 

សំរាប់ទូរសព្ទ
https://play.google.com/store/apps/details?id=cn.xender&hl=en


2. Shareit

Shareit គឺជាកម្មវិធីមួយផ្សេងទៀតសម្រាប់បញ្ជូនឯកសារប្រព័ន្ធឥតខ្សែដែលមានប្រជាប្រិយភាពផងដែរវាគឺអាចរកបាននៅលើ Google Play ផងដែរដោយមិនគិតថ្លៃ។ វាប្រើលក្ខណៈពិសេសផ្ទាល់ពីប្រព័ន្ធ WiFi ផងដែរក្នុងការផ្ទេរឯកសារពីឧបករណ៍មួយទៅឧបករណ៍ផ្សេងទៀត។ បន្ទាប់ការតភ្ជាប់ អ្នកទទួលអាចមើលឯកសារទាំងអស់នៅក្នុងឧបករណ៍របស់អ្នកផ្ញើនិងអ្នកអាចជ្រើសនិងផ្ញើឯកសារនៅក្នុងឧបករណ៍របស់ខ្លួនផ្ទាល់ដោយមិនចាំបាច់មានអ្នកផ្ញើណាមួយជ្រៀតជ្រែកមានប្រមាណ 30 លានទៅ 50 លានអ្នកប្រើដែលបានដំឡើងកម្មវិធីនេះ។
សំរាប់ទូរសព្ទ
https://play.google.com/store/apps/details?id=com.lenovo.anyshare.gps&hl=en

 សំរាប់កុំព្យូទ័រ
http://download.lenovo.com/ibmdl/pub/pc/pccbbs/thinkvantage_en/metroapps/SHAREit/MSI/LenovoShareIt-win.exe

ចំណាំ៖ 
សំរាប់ការផ្ទេររវាងទូរសព្ទ និងទូរសព្ទ  អ្នកត្រូវតែដំឡើងកម្មវិធីនេះនៅលើទូរសព្ទទាំង2។ 
ហើយសំរាប់ការផ្ទេររវាងកុំព្យូទ័រ និងទូរសព្ទ អ្នកត្រូវក៏ត្រូវតែដំឡើងកម្មវិធីនេះនៅលើឧបករណ៍ទាំង2ដែរ។   

ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។



Tuesday, September 1, 2015

Create a wireless connection between laptop and smartphone for tranfering files, videos and pictures without any Internet with Xender App

ជាមួយកម្មវិធីXender លោកអ្នកអាចផ្ទេរឯកសារ វីដេអូ និងរូបភាពដោយមិនចាំបាច់មានអ៊ីនធឺណេតរវាងកុំព្យូទ័រយួរដៃ និងទូរសព្ទស្មាតហ្វូនបានដោយងាយ។ កម្មវិធីXenderមានទំហំតូចហើយមានរូបរាងស្រួលប្រើប្រាស់ ។

1. នៅក្នុងទូរសព្ទទាញយកXenderត្រង់តំណនេះ ពីPlay store ឬApp Store
2. បន្ទាប់ពីដំឡើងរួច ត្រូវបិទអ៊ីនធឺណេតជាមុនសិន សឹមបើកដំណើរការXender
រួចអូសប៊ូតុងនៅជិតConnect Phone ទៅស្តាំដើម្បីបានConnect PC
 រួចហើយរើសយកWiFi Hotspot
3. បើកកុំព្យូទ័រយួរដៃរបស់អ្នក ហើយបើកWiFi និងភ្ជាប់ទៅhotspotដែលបង្កើតដោយទូរសព្ទដែលមានឈ្មោះថា "Xender_..."

4. បន្ទាប់ពីភ្ជាប់បានហើយ នៅលើកុំព្យូទ័រ បើក Google Chrome ឬ Firefox ឬ Internet Explorer
រួចវាយនៅក្នុងអាសយដ្ឋាននូវលេខ ដែលប្រាប់ដោយទូរសព្ទ(មើលលើទូរសព្ទ) មានឧទាហរណ៍ដូចខាងក្រោមរួចចុចEnter


5. បន្ទាប់ពីលោកអ្នកវាយបានត្រឹមត្រូវហើយ នឹងមានសារមួយលោតលើទូរសព្ទដែលប្រាប់ឲ្យលោកអ្នកទទួលដោយចុចយក Accept

បន្ទាប់ពីការភ្ជាប់បានជោគជ័យ នឹងមានផ្ទាំងដូចខាងក្រោមនៅក្នុងកម្មវិធីបើកអ៊ីនធឺណេតដូចរូបខាងក្រោម ។

- បើចង់ផ្ទេរពីកុំព្យូទ័រទៅទូរសព្ទ ត្រូវចុចUpload ។
- បើចង់ផ្ទេរពីទូរសព្ទទៅកុំព្យូទ័រ ត្រូវរើស ហើយចុចលើសញ្ញាDownload ។

ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។







Find Us On Facebook