Games

Tuesday, September 1, 2015

Create a wireless connection between laptop and smartphone for tranfering files, videos and pictures without any Internet with Xender App

ជាមួយកម្មវិធីXender លោកអ្នកអាចផ្ទេរឯកសារ វីដេអូ និងរូបភាពដោយមិនចាំបាច់មានអ៊ីនធឺណេតរវាងកុំព្យូទ័រយួរដៃ និងទូរសព្ទស្មាតហ្វូនបានដោយងាយ។ កម្មវិធីXenderមានទំហំតូចហើយមានរូបរាងស្រួលប្រើប្រាស់ ។

1. នៅក្នុងទូរសព្ទទាញយកXenderត្រង់តំណនេះ ពីPlay store ឬApp Store
2. បន្ទាប់ពីដំឡើងរួច ត្រូវបិទអ៊ីនធឺណេតជាមុនសិន សឹមបើកដំណើរការXender
រួចអូសប៊ូតុងនៅជិតConnect Phone ទៅស្តាំដើម្បីបានConnect PC
 រួចហើយរើសយកWiFi Hotspot
3. បើកកុំព្យូទ័រយួរដៃរបស់អ្នក ហើយបើកWiFi និងភ្ជាប់ទៅhotspotដែលបង្កើតដោយទូរសព្ទដែលមានឈ្មោះថា "Xender_..."

4. បន្ទាប់ពីភ្ជាប់បានហើយ នៅលើកុំព្យូទ័រ បើក Google Chrome ឬ Firefox ឬ Internet Explorer
រួចវាយនៅក្នុងអាសយដ្ឋាននូវលេខ ដែលប្រាប់ដោយទូរសព្ទ(មើលលើទូរសព្ទ) មានឧទាហរណ៍ដូចខាងក្រោមរួចចុចEnter


5. បន្ទាប់ពីលោកអ្នកវាយបានត្រឹមត្រូវហើយ នឹងមានសារមួយលោតលើទូរសព្ទដែលប្រាប់ឲ្យលោកអ្នកទទួលដោយចុចយក Accept

បន្ទាប់ពីការភ្ជាប់បានជោគជ័យ នឹងមានផ្ទាំងដូចខាងក្រោមនៅក្នុងកម្មវិធីបើកអ៊ីនធឺណេតដូចរូបខាងក្រោម ។

- បើចង់ផ្ទេរពីកុំព្យូទ័រទៅទូរសព្ទ ត្រូវចុចUpload ។
- បើចង់ផ្ទេរពីទូរសព្ទទៅកុំព្យូទ័រ ត្រូវរើស ហើយចុចលើសញ្ញាDownload ។

ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។







No comments:

Post a Comment

Find Us On Facebook