Games

Tuesday, September 15, 2015

How to recover deleted photos on Android

ការរុករកទិន្នន័យរបស់អេនដ្រយល្អលេខ១សំរាប់Smartphones និង Tablets

The World's 1st Android Data Recovery for Smartphones & Tablets

ដំបូងគេត្រូវបិទWi-FI និងអ៊ីនធឺណេតក្នុងទូរសព្ទរបស់អ្នក ។ មូលហេតុ
ដែលត្រូវធ្វើបែបនេះគឺថានៅពេលទិន្នន័យត្រូវបានលុប មិនថារូបថត បទភ្លេង
ឯកសារ ឬក៏អ្វីផ្សេងទេ គឺវាមិនត្រូវបានលុបពិតប្រាកដទេ ។ លុះត្រាណាមានអ្វី
ផ្សេងត្រូវបានជំនួសជាន់ទៅលើវា ទើបវាត្រូវបាលុបនៅក្នុងអង្គចងចាំនៅក្នុងឧបករណ៍ ។


វិធីសាស្រ្តអនុវត្ត៖

 

ចំណាំ៖ ដំណើរការរុករកឯកសារឡើងវិញនេះអាចដំណើរការបានលុះត្រាតែទូរសព្ទរបស់អ្នករូតRootហើយសិន ។

1. ទាញយកដោយមិនគិតថ្លៃនូវកម្មវិធីDr Fone for Android(តិចជាង50MB)ត្រង់តំណនេះ ដោយWonderhare(មានសំរាប់Mac ឬPC)ដាក់ក្នុងកុំព្យូទ័ររបស់អ្នក ។

2. ដំឡើងកម្មវិធីDr Fone for Android by Wonderhare ហើយបើកKeyដែលបានទាញយកជាមួយDr. Fone ហើយកូពី Email និង Registration codeដាក់ចូល រួច ចុចលើActivate។ បន្ទាប់មកអ្នកនឺងឃើញរូបដូចខាងក្រោម ។

3. ភ្ជាប់ពីទូរសព្ទទៅកុំព្យូទ័រដោយប្រើខែ្សUSB។ អ្នកចាំបាច់ត្រូវបើកUSB debuggingនៅក្នុងទូរសព្ទសំរាប់ដំណើរការងារនេះ។
ប្រសិនបើអ្នកមិនមានជំរើសនេះទេ ត្រូវទៅsetting > About Phone ហើយចុចBuild Number ជាច្រើនដងរហូតមានកំណត់សំគាល់លោតប្រាប់ថាDeveloper Optionsអាចប្រើប្រាស់បាន ។
ត្រលប់ទៅអេក្រង់settings អ្នកនឹងឃើញDeveloper Optionsនៅខាងក្រោមគេ។
អូសរករហូតដល់អ្នកឃើញUSB Debugging ហើយធីកនៅពីមុខវា ។
ប្រសិនបើអ្នកមិនអាចធ្វើបានដូចជំហាននឹង សូមមើលរបៀបបើកទៅតាមប្រភេទទូរសព្ទត្រង់តំណនេះ
អ្នកនឹងឃើញកំណត់សំគាល់នៅលើអេក្រង់Dr. Foneប្រាប់ថាUSB Debuggingកំពុងត្រូវបានបើក ។
សំរាប់ឧបករណ៍ដែលដំណើរការដោយAndroid Lollipop អ្នកនឹងត្រូវតែផ្តល់សិទ្ធិឲ្យកុំព្យូទ័ររុករកដោយការបញ្ជាក់ដែលនឹង
បង្ហាញនៅលើទូរសព្ទ ។


4. នៅពេលDr Fone សំរាប់Android បានភ្ជាប់ការទាក់ទងទៅទូរសព្ទហើយ នោះអ្នកនឹងរើសពី
ប្រភេទផ្សេងៗនៃឯកសារដែលបានលុបដូចខាងក្រោម ។ យើងសំដៅលើតែ
រូបថត ប៉ុន្តែអ្នកធីកយកប្រភេទផ្សេងៗតាមដែលអ្នកត្រូវការ ប្រសិនបើអ្នកបាត់អ្វីផ្សេងទៀត ។

5.ជំហានបន្ទាប់នាំអ្នកទៅស្កេនរកឯកសារដែលបានលុប ឬឯកសារទាំងអស់ ។ អ្នកនឹងចាំបាច់ចុចAccept ដើម្បីទទួលយល់ព្រមRSA key នៅលើទូរសព្ទ(ធីកយកAlways acceptផងដើម្បីឲ្យមានលក្ខណៈងាយស្រួលពេលភ្ជាប់លើក្រោយ)ដើម្បីបង្កើតការភ្ជាប់រវាងឧបករណ៍ទាំងពីរ
សុវត្ថិភាព និងទទួលបានសិទ្ធិជាSuperuserនៅពេលណាមានការសុំសិទ្ធិ ។

6.នៅពេលនោះ Dr. Foneនេះនឹងវិភាគពត៌មានទូរសព្ទរួចបើកដំណើរការវាវិញ ។ប្រសិនបើអ្នកទទួលបានសារលើកុំព្យូទ័រថាទូរសព្ទអ្នកបានភ្ជាប់ម្តងទៀត នោះត្រូវ
កុំខ្វល់ គ្រាន់តែឲ្យDr. Foneធ្វើកិច្ចការវាទៅ ។ប្រសិនមានការបញ្ជាក់សុំអ្វីនៅលើទូរសព្ទដែលសុំដោយDr. Fone នោះអ្នកគួរ
ផ្តល់សិទ្ធិឲ្យទៅ ។

 7. នៅពេលDr. Fone បានបញ្ចប់ការវិភាគពត៌មានទូរសព្ទអ្នកនឹងទទួលបានអេក្រង់
លទ្ធផលបានស្កេនដែលជាកន្លែងដែលអ្នកអាចធីកយកphotos(ឬ ឯកសារផ្សេងដែល
ផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសយកដោយងាយ) ដែលអ្នកចង់រក្សាទុកវិញ
បន្ទាប់មកចុច Recovery ។

ប្រសិនបើមានបញ្ហាក្នុងការធ្វើ សូមទុកយោបល់ក្នុងប្រអប់ខាងក្រោម ។  




No comments:

Post a Comment

Find Us On Facebook