Games

Wednesday, July 15, 2015

លាក់ឯកសារ និង កម្មវិធី លើទូរសព្ទSamsungឬទូរសព្ទប្រើប្រតិបត្តិការអែនត្រយAndroid - Hide Files & Apps On Android Phone

ការប្រើប្រាស់ស្មាតហ្វូនពិតជាមានលក្ខណៈសំខាន់ខ្លះដែរសំរាប់ជីវិតប្រចាំថ្ងៃ។ អត្ថបទនេះនឹងមានការបង្ហាញការប្រើប្រាស់មួយ។ សំរាប់ទូរសព្ទSamsungដែលមិនទាន់រូតUnroot តែប៉ុណ្ណោះ ក្នុងអត្ថបទនេះនឹងមានបង្ហាញការលាក់App ។ ហើយប្រសិនបើលោកអ្នកចង់បង្ហាញវិញក៏បានដោយគ្មានបញ្ហា ។ ការលាក់Appនេះទាមទារឲ្យមានការតំលើងAppមួយឈ្មោះថាGo Launch z​​ ដែលមានទំហំប្រហែល7Mb
បន្ទាប់ពីតំលើងហើយទូរសព្ទអ្នកនឹងមានការផ្លាស់ប្តូរទិដ្ឋភាពthemeតែអ្នកអាចត្រលប់ទៅរកទិដ្ឋភាពthemeចាស់វិញដោយដកកម្មវិធី Go Launch z​​ចេញជាការស្រេច គ្រាន់តែអាចនឹងមានទិដ្ឋភាពលើអេក្រង់Wall Paper ថ្មីលើអេក្រង់តែប៉ុណ្ណោះ។

ចំណាំ៖ប្រសិនបើលោកអ្នកមិនចេះការដូរទិដ្ឋភាពលើអេក្រង់Wall Paper និងមិនចង់ប្តូរទិដ្ឋភាពលើអេក្រង់Wall Paperថ្មីទេ សូមកុំអនុវត្តណា ។

១. ចូលទូរសព្ទចុចលើApps

២. ចុចលើPlay Store
៣.​ វាយពាក្យgo launcher ex > ចុចលើ Go Launcher - Theme &...
៤. ចុចInstall 
៥. ចុចលើAccept

៦. ចុចលើOpen
៧.​ចុចលើEnjoy

៨.ចុចលើ Go Launcher Z >រួចចុចលើ Always ឬក៏Just once

ប្រសិនបើមានលោតសារមកចុចOK។
៩.ចុចលើApps

១០. ចុចលើប៊ូតុងទូរសព្ទ(ខាងឆ្វេង) > ចុចលើHide App


១១. អូសឲ្យជាប់ ហើយគូរតាមគំនិតរបស់អ្នក(គូសឲ្យដូចគ្នា២ដងដើម្បីកុំឲ្យភ្លេចពេលដែលយើងចង់បង្ហាញAppវិញ) រួចហើយចុច Next និង OK


១២. រើសAppដែលចង់លាក់ > ចុច OK


១៣. ចុចលើHide App


ចំណាំ៖ - ចុចលើសញ្ញា+មានន័យថា អ្នកចង់បន្ថែមApp
                ដែល​ត្រូវលាក់ឬដោះលាក់ចេញ
-      ​​​​​​​ចុលើApp មានន័យថា អ្នកបើកApp នឹងឲ្យដំណើរការ


ប្រសិនចង់បង្ហាញធ្វើដូចគ្នាហើយគ្រាន់តែចុចលើសញ្ញា+ និងដោះធីកចេញជាការស្រេច ។

មានបញ្ហាអាចទុកសំនួរនៅក្នុងប្រអប់យោបល់comment ខាងក្រោម ។








No comments:

Post a Comment

Find Us On Facebook