ការទាញយកវីដេអូមានច្រើនវិធីទៅតាមប្រភេទវីដេអូ។ ក្នុងអត្ថបទនេះខ្ញុំសូមបង្ហាញវិធីមួយដែលមិនចាំបាច់ដំឡើងកម្មវិធីជំនួយអ្វីទាំងអស់ ហើយងាយស្រួល។ បញ្ជាក់៖ ទំហំរបស់វីដេអូវាអាស្រ័យនឹងរយៈពេលវែងឬខ្លី បើវែងនឹងមានទំហំកាន់តែធំដែលអាចធ្វើឲ្យអ្នកចំណាយលុយក្នុងគណនីទូរសព្ទកាន់តែច្រើន។
របៀបអនុវត្ត៖
1. បើកកម្មវិធីGoogle Chrome
2. វាយអាសយដ្ឋានរបស់យូទ្យូបm.youtube.com និងចុច Go
3. ចុចលើSearch និង វាយឈ្មោះបទចម្រៀងឬរឿង ហើយចុចGo
4. ចុចលើវីដេអូឲ្យវាដំណើរការ
5. វាយអក្សរssក្នុងអាសយដ្ឋានបទចម្រៀងឬរឿងដែលកំពុងដើរត្រង់ចំនុចនៅពីមុខអក្សរyoutube
6. ចុចGo
7. ចុចលើAdvancedប្រសិនបើមាន
8. ចុចលើPROCEED TO M.SSYOUTUBE.COM (UNSAFE)
9. រើសប្រភេទទំហំវីដេអូដែលមាននៅក្នុងសញ្ញាព្រួញចុះក្រោមដែលនៅជាប់Download ហើយចុចលើDownload
ប្រសិនបើមានសំនួរ
សូមទុកជាយោបល់(comment)ខាងក្រោម ។
No comments:
Post a Comment