Games

Thursday, June 25, 2015

របៀបចែករំលែកអ៊ីនធឺណែតពីទូរសព្ទSamsungរបស់អ្នកទៅឲ្យទូរសព្ទ ឧបករណ៍ធេប ប្លេត ឬ កុំព្យូទ័ររបស់មិត្តភក្តិអ្នក

ការចែករំលែកអ៊ីនធឺណេតពីទូរសព្ទSamsungរបស់អ្នកទៅឧបករណ៍ដទែដូចជា ទូរសព្ទទំនើបដែលអាចប្រើអ៊ីនធឺណេត ឧបករណ៍ធេប ប្លេត ឬ កុំព្យូទ័រ ដែលនៅក្បែរគ្នា ការចែករំលែកប្រភេទនេះ ទូរសព្ទរបស់អ្នកដែលមានអ៊ីនធឺណែតជាចំណុចដែលផ្តល់សេវាអ៊ីនធឺណែត(Access Point)ទៅឲ្យឧបករណ៍ដទៃ។ ការចែករំលែកនេះ ធ្វើឡើងបាន៣មធ្យោបាយមានដូចជា ខ្សែ(Cable) និង អត់ខ្សែ២ទៀតគឺ វាយហ្វៃ(Wi-Fi)​ និង ប្លូធូស(Bluetooth)។ ឧបករណ៍ដែលអាចទាក់ទងគ្នាតាមមធ្យោបាយទាំងនឹងគឺអាចមានលទ្ធភាពទទួលបានការចែករំលែកពីហតស្ពត(Hotspot)បាន ។

១. កំណត់Setting​ និង បើកអ៊ីនធឺណេតក្នុងទូរសព្ទSamsung
ចូលទូរសព្ទរបស់អ្នក > ចុចលើApps

អូសរកSettings > ចុចលើSettings

ចុចលើConnection

ចុចលើ More networks

ចុចលើTethering and portable hotspotដើម្បីកំណត់មធ្យោបាយពីឧបករណ៍ទទួលទៅឧបករណ៍ដែលចែកអ៊ីនធឺណែតឲ្យគេ

នៅក្នុងផ្នែកTethering and portable hotspotមាន
​* Portable Wi-Fi hotspot:សំរាប់បើកឲ្យឧបករណ៍ដែលត្រូវការវាយហ្វៃ(Wi-Fi) ។
* USB tethering: សំរាប់បើកឲ្យឧបករណ៍ដែលត្រូវការខ្សែ(Cable)  ។
 សំរាប់USB tetheringយើងអាចឲ្យចុចបានក្នុងលក្ខខ័ណ្ឌដែលទូរសព្ទយើងភ្ជាប់ខ្សែទៅឧបករណ៍ដទៃ អាចជាកុំព្យូទ័រលើទុក(Desktop) ឬក៏ជាឧបករណ៍ផ្សេង ។
* Bluetooth tethering: សំរាប់បើកឲ្យឧបករណ៍ដែលត្រូវការប្លូធូស(Blue tooth) ។
ហើយអ្នកអាចបើកទាំងអស់ក៏បាន ឬ​ បើកតែជំរើសណាមួយក៏បាន ។
ការបង្ហាញនេះខ្ញុំបើកទាំងអស់។

អូសប៊ូតុងនៅជិត Portable Wi-Fi hotspotទៅស្តាំ

បន្ទាប់ពីអូសបើកហើយ​ ត្រូវចុចលើWi-Fi hotspotដើម្បីដាក់លេខសំងាត់Password

ចុចលើConfigure

ឥឡូវអ្នកបានឃើញNetwork SSIDឈ្មោះថា AndroidAP​(លោកអ្នកអាចប្តូរឈ្មោះវាបាន)

អូសឡើងលើដើម្បីមើលលេខសំងាត់(Password)។​ លេខសំងាត់គួរតែ៨ខ្ទង់មានលេខ និងអក្សរ។


បន្ទាប់ពីនឹង​ ត្រលប់មក Tethering and portable hotspot ហើយចុចធីកត្រង់ប្រអប់ជិតUSB tethering និង Bluetooth tethering
ចំណាំ: សំរាប់USB tetheringយើងអាចឲ្យចុចបានក្នុងលក្ខខ័ណ្ឌដែលទូរសព្ទយើងភ្ជាប់ខ្សែទៅឧបករណ៍ដទៃ


បន្ទាប់ពីបើកមធ្យោបាយទាំង៣ដើម្បីចែករំលែកហើយ យើងបន្តទៅបើកអ៊ីនធឺណែត
ត្រលប់ទៅWireless and networks

ចុចលើ Mobile networks

ចុចធីកក្នុងប្រអប់ Mobile dataដើម្បីបើកអ៊ីនធឺណែត (ទូរសព្ទអ្នកត្រូវមានការតំលើងអ៊ីនធឺណែតរួចជាស្រេចទើបអាចមានអ៊ីនធឺណែតប្រើ)

២.​ បើកឧបករណ៍ដែលទទួលអ៊ីនធឺណែត
ក្នុងការបង្ហាញនេះ ខ្ញុំយកipad ភ្ជាប់តាមវាយហ្វាយ(Portable Wi-Fi hotspot) ។
បើកវាយហ្វាយ(Wi-Fi) និងរកឈ្មោះ Network SSIDឈ្មោះថា AndroidAP(ឈ្មោះដែលបានកំណត់ក្នុងទូរសព្ទSamgsung) ហើយចុច

ដាក់លេងសំងាត់(Password) ដែលបានកំណត់ខាងលើabcd1234
និងចុចJoinបន្ទាប់ពីដាក់លេខសំងាត់រួច ។


ឥឡូវអ្នកអាចប្រើអ៊ីនធឺណែតបានហើយ​ និងអាចយកកុំព្យូទ័រLaptop មកភ្ជាប់ក៏បានដែរ​ ហើយបើចង់ភ្ជាប់ទៅកុំព្យូទ័រលើតុអ្នកត្រូវយកខ្សែមកភ្ជាប់ពីទូរសព្ទទៅកុំព្យូទ័រលើតុជាការស្រេចតែត្រូវធីកត្រង់USB tetheringជាមុនសិន ។
ប្រសិនបើលោកអ្នកមានចំងល់អ្វីអាចសួរក្នុងខមមិន(comment) ។














No comments:

Post a Comment

Find Us On Facebook